EEPS CO., LTD.
សូមស្វាគមន៍មកកាន់ EEPS CO., LTD. ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈអគ្គិសនី និងសេវាកម្ម ដែលគ្រប់គ្រងយុវជនខ្មែរដ៏មានមោទកភាព។ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលយើងបានផ្តល់សេវាកម្មល្អបំផុតដល់អតិថិជនរបស់យើង ហើយយើងជឿជាក់ថានេះគឺជាពេលវេលាដ៏ត្រឹមត្រូវដើម្បីឱ្យមនុស្សកាន់តែច្រើនដឹងអំពីក្រុមហ៊ុនរបស់យើង ចក្ខុវិស័យរបស់យើង និងអ្វីដែលពួងយើងកំពុងព្យាយាមដើម្បីសម្រេចអោយបានក្នុងសកម្មភាពសំខាន់ៗរបស់យើង។ ក្នុងនាមជាក្រុមហ៊ុនដែលគ្រប់គ្រងដោយយុវជនក្នុងស្រកយើង យើងសូមថ្លែងអំណរគុណចំពោះឱកាសដែលអនុញ្ញាតឱ្យយើងបម្រើអតិថិជន និងការទុកចិត្តដែលយើងទទួលបានបន្ទាប់ពីបញ្ជាប់គម្រោងនីមួយៗ។ ជាការពិតអគ្គិសនីគឺជាថាមពលចាំបាច់សម្រាប់មនុស្សគ្រប់គ្នា។ ទោះយ៉ាងណាដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យនេះយើងចាំបាច់ត្រូវបន្តដំណើរទៅមុខទៀតដោយភាពវ័យឆ្លាត និងសម្ថភាព។
ក្រុមហ៊ុន EEPS CO., LTD. ជាក្រុមហ៊ុនចាប់ផ្ដើមឡើងដោយកូនខ្មែរ ១០០ ភាគរយ។ យើងមានភាពរីករាយក្នុងការផ្តល់ជូននូវសេវាកម្មអគ្គិសនីជាច្រើនដល់អតិថិជនរបស់យើង ពីព្រោះយើងជាអ្នកជំនាញក្នុងការផ្គត់ផ្គង់ តំឡើង និងថែទាំតម្រូវការអគ្គិសនីទាំងឧស្សាហកម្ម លំនៅដ្ឋាន និងអាគារពាណិជ្ជកម្ម។

ចំណុចស្នូល
ដៃគូររបស់យើង





