អំពី EEPS

ការផ្តល់សេវាកម្មដែលមានទំនួលខុសត្រូវ ត្រូវបានផ្តល់ដោយអ្នកអនុវត្តគម្រោងដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់

គ្រួសារ EEPS ត្រូវបានបង្កើតឡើងដោយក្រុមវិស្វករ ដែលបានបញ្ចប់ការសិក្សា និងធ្វើការក្នុងមុខជំនាញដូចគ្នា ដោយការមើលឃើញពីសន្ទុះ រីកចម្រើននៃវិស័យបច្ចេកវិទ្យា ជាកត្តារជម្រុញទឹកចិត្តឱ្យយើងចង់ចូលរួមអភិវឌ្ឍន៍ក្នុងវិស័យមួយនេះ។ យើងបានវិវត្តិខ្លួន ចាប់ផ្ដើមពីបណ្តុំ វិស្វករជំនាញរហូតក្លាយជាទៅក្រុមហ៊ុន MEP ដែលមានវិជ្ជាជីវៈច្បាស់លាស់ ដោយបានគ្រប់គ្រង និងបញ្ចប់គម្រោងក្នុងស្រុកជាច្រើនដោយ ជោគជ័យ។

វឌ្ឍនភាពនៃនគរូបនីយកម្ម រួមជាមួយនឹងតម្រូវការរបស់អតិថិជនបានជំរុញឱ្យយើងក្លាយជាក្រុមហ៊ុនរីកចម្រើនឥតឈប់ឈរ។ អតិថិជនរបស់ យើងតែងតែត្រលប់វិញនាំមកជាមួយគម្រោងថ្មីៗជាបន្តបន្ទាប់ ដោយមានកំរិតស្តង់ដារខ្ពស់ជាងមុន។ EEPS តែងតែពង្រឹងសមត្ថភាពក្រុម ការងារក្នុងការគ្រប់គ្រងគម្រោង ដើម្បីឆ្លើយតបឱ្យបានចំពោះតម្រូវការរបស់អតិថិជន។ យើងបានកំណត់ថា “ឧស្សាហ៍ព្យាយាម ស្វ័យសិក្សា សាមញ្ញភាព និងការច្នៃប្រឌិត” គឺជាគុណតម្លៃស្នូលរបស់ក្រុមហ៊ុន។
លើសពីនេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះគ្រួសារ EEPS នៅគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាដ៏ មានតម្លៃ ដើម្បីជម្រុញឱ្យការងារគ្រប់ផ្នែកដំណើរការទៅមុខដោយជោគជ័យ ដូចដែលបានកំណត់ក្នុងផែនការអាជីវកម្មរបស់ក្រុមហ៊ុន។ ជាចុង ក្រោយ យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូរអាជីវកម្ម និងអតិថិជន ដែលតែងតែជឿជាក់ និងគាំទ្រយើងខ្ញុំរហូតមក ។

Company Culture

គោលការណ៍ស្នូល

"ឧស្សាហ៍ព្យាយាម ស្វ័យសិក្សា សាមញ្ញភាព ការច្នៃប្រឌិត”

បេសកកម្ម

មានទំនួលខុសត្រូវខ្ពស់ដើម្បីប្រាកដថា អតិថិជនរបស់យើង និងទទួលបានសេវាកម្មល្អបំផុត ផលិតផលមានគុណភាព ការសន្សំសំចៃ ជាមួយសុវត្ថិភាពខ្ពស់ និងការធានាដ៏ត្រឹមត្រូវ ពីក្រុមអ្នកជំនាញរបស់យើង។

ចក្ខុវិស័យ

ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជាឱ្យបានកាន់តែច្រើន និងឈរនៅ ក្នុងចំណោមក្រុមហ៊ុនអាជីពកំពូលៗ ដើម្បីផ្គត់ផ្គង់ផលិតផលអគ្គិសនី និងសេវាកម្មដំឡើងស្របតាមស្តង់ដារបច្ចេកទេស។ យើងក៏រំពឹងយ៉ាងមុតមាំថា និងបង្កើតរោងចក្រផលិត ផលិតផលអគ្គិសនីដ៏ល្អមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីក្លាយជាជម្រើសដំបូងសម្រាប់អតិថិជនទាំងក្នុងស្រុកនិងក្រៅស្រុក។

ដៃគូរសហការ

ភាពជាដៃគូរសហការជាមួយម៉ាកល្បីៗ

Main Menu