ការផ្គត់ផ្គង់រចន្ដអគ្គិសនីទៅគ្រប់ផ្នែកទាំងអស់នៃអាគារដោយមិនមានភាពរអាក់រអួល សុវត្ថិភាពអ្នកប្រើប្រាស់ និងឧបករណ៍គ្រឿងទទួល គឺជាអាទិភាពចម្បងបំផុតដែលត្រូវគិតគួរក្នុងការរចនា និងដំឡើងប្រព័ន្ធចែកចាយចរន្តអគ្គីសនីក្នុងអាគារ។ ហេតុនេះហើយ ទើបការរចនា និងដំឡើងប្រព័ន្ធអគ្គិសនីនេះ ត្រូវការក្រុមការងារដែលមានជំនាញបច្ចេកទេសច្បាស់លាស់ មានការយកចិត្តទុក្ខដាក់ និងមានការផ្ដាជ្ញាចិត្តខ្ពស់ក្នុងការគណនា និងរចនាជាមុន ដើម្បីបញ្ជៀសកុំឲ្យមានការបង្ករហានិភ័យកើតឡើង ដូចជាអាគីភ័យ ឬការបង្ករកំហូចដល់ឧបករណ៍ប្រើប្រាស់ជាដើម ។ ដូច្នេះហើយទើប ក្រុមហ៊ុនអ៊ី.អ៊ី.ភី.អេស របស់យើង បានបង្កើតក្រុមការងារបច្ចេកទេសដែលមានជំនាញច្បាស់លាស់ មានបទពិសោធន៍យូរឆ្នាំ និងមានទំនួលខុសត្រូវខ្ពស់ ក្នុងការរចនា ផលិត និងដំឡើងប្រព័ន្ធអគ្គិសនីរួមមាន៖ ប្រព័ន្ធទូចែកចាយក្នុងអាគារ (MDB Panel), ប្រព័ន្ធទូផ្ដាច់/ភ្ជាប់ស្វ័យប្រវត្តិ (ATS System), ទូកាត់ផ្ដាច់កំរិតរេអាក់ទីវ (Capacitor Bank) ជាដើម ។