ការថែទាំ និងជួសជុលត្រង់ស្វូរម៉ាទ័រ

ការ​វិនិយោគដំឡើងត្រង់ស្វូរថ្មីពិតជាមានតម្លៃថ្លៃ ដូច្នេះការជួសជុលផ្នែកណាមួយដើម្បីយកមកប្រើប្រាស់ឡើងវិញ ឬការធ្វើលំហែទាំត្រង់ស្វូរទៅតាមកាលវិភាគនៃការថែទាំឲ្យបានទៀងទាត់ ដើម្បីឲ្យត្រង់ស្វូរអាចដំណើរការរហូតដល់អាយុកាលរបស់វាប្រកបដោយប្រសិទ្ធិភាពនៅកម្រិតមួយដែលអាចទទួលយកបាន ពិតជាមានផលប្រយោជន៍ច្រើន បើប្រៀបធៀបទៅនឹងការវិនិយោគដំឡើងត្រង់ស្វូរថ្មី។​ ការងារនេះត្រូវការអ្នកមានជំនាញច្បាស់លាស់ជាអ្នកអនុវត្ត ដើម្បីធានាឲ្យបាននូវសុវត្ថិភាពរបស់ឧបករណ៍ និងមនុស្ស។​ ដូច្នេះដើម្បីជួយដោះស្រាយបញ្ហាស្មុកស្មាញទាំងនេះជូនអតិថិជន ក្រុមហ៊ុនអ៊ី.អ៊ី.ភី.អេស  មានផ្តល់សេវាកម្មជួសជុល និងថែទាំត្រង់ស្វូរ ដែលសេវាកម្មទាំងនោះរួមមាន ការពិនិត្យលើ សំបកត្រង់ស្វូរ ក្បាលតំណរ ការលេចជ្រាបប្រេង ការកើនឡើងសីតណ្ហភាព បញ្ចូលប្រេងបន្ថែម ឬផ្លាស់ប្តូរប្រេង ការតេស្តអ៊ីសូឡង់ ការតេស្តរបុំ រួមទាំងបញ្ហាមិនប្រក្រតីផ្សេងទៀតរបស់ត្រង់ស្វូរ។

Main Menu